Sunday, November 12, 2017

iOS 11.1.1 បាន​ចេញ​ជា​ផ្លូវ​ការ ដើម្បី​ជួស​ជុល​បញ្ហា​មួយចំនួន!

ទីបំផុតក្រុមហ៊ុន Apple បានបញ្ចេញ iOS ជំនាន់ថ្មីមួយផ្សេងទៀតហើយ ដែលជាកំណែ Update ថ្មី និងចុងក្រោយគេ សម្រាប់ប្រើប្រាស់នៅ លើម៉ាស៊ីន iPhone, iPad និង​ iPod Touch ជាដើម។ បន្ទាប់ពីឆ្លងកាត់ ជំនាន់ Beta ពីមួយដំណាក់កាល ទៅមួយដំណាក់កាល Apple បានព្យាយាម ជួសជុល កែតម្រូវនូវបញ្ហា ដែលកើតមាន ឡើងលើ iPhone និង iPad នាពេលកន្លងមក អោយវាមានភាពប្រសើរ ឡើងវិញបាន បន្តិចម្តងៗផងដែរ។
នៅក្នុងថ្ងៃនេះដែរ Apple បានធ្វើការបញ្ចេញ iOS ជំនាន់ថ្មីមួយទៀត គឺ iOS 11.1.1 ជាសាធារណៈ ដើម្បីជួសជុលបន្ថែម លើបញ្ហាដែលអ្នកប្រើប្រាស់ កំពុងជួបប្រទះ បានដោយត្រឹមត្រូវ និង ស្វ័យប្រវត្តិទៀតផង ដូចជា បញ្ហាលើ Keyboard និង Siri។ ហើយនេះ ក៏ជាដំណោះស្រាយមួយ ដែលប្រើសើរផងដែរ ចំពោះការយក ចិត្តទុកដាក់ពី Apple ដើម្បីកាត់បន្ថយ បញ្ហាអោយនៅសល់ តិចជាងមុន។
ឥលូវសម្រាប់អ្នកដែលកំពុង តែប្រើប្រាស់ iOS 11 កំណែចាស់ទាំងអស់ ហើយកំពុងតែ ជួបបញ្ហា គឺអាចតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍iOS 11.1.1 ជាសាធារណៈបាន ព្រោះវាអាចជួយ ដោះស្រាយបញ្ហាដែលមាន កន្លងមក អោយទៅរកភាព ប្រសើរជាងមុន។ ចំពោះអ្នកដែល មិន មានបញ្ហា ក៏មិនចាំបាច់ក្នុងការ តម្លើងវាក៏បានដែរ។ អ្នកក៏អាចធ្វើកា តតម្លើងបានដែរ ដោយគ្រាន់ ចូលទៅកាន់ Settings > General > Software Update > Download & Install ។ ចំណាំថា អ្នកត្រូវតែមានសល់ថ្ម យ៉ាងតិច 50% ដើម្បីចាប់ផ្តើម ដំណើរការនេះ។

No comments:

Post a Comment